ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលានេះ នៅថ្ងៃអង្គារ ២ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ស្រាវជ្រាវលើការកែទម្រង់អភិបាលកិច្ច និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្នុងការផ្តល់ជំនួយបច្ចេកទេស និងអនុសាសន៍ជូនការដ្ឋានកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល។
មន្ត្រីជំនាញ នៃ អ.គ.ហ. បានធ្វើបទបង្ហាញចំនួន ៦ រួមមាន៖ (១) ផ្នត់គំនិតនៃការផ្លាស់ប្តូរ (២) សញ្ញាណនៃវប្បធម៌សមិទ្ធកម្ម (៣) ការកសាងសមត្ថភាពរដ្ឋ (៤) ឧត្តមានុវត្តន៍នៃអភិក្រមបូរណភាពរដ្ឋាភិបាល (៥) ឧត្តមានុវត្តន៍នៃការវិភាគមុខងារ និង (៦) ការបង្កើតច្បាប់វិសាមញ្ញទាំង៣ របស់ប្រទេសសិង្ហបុរី ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងលេខាធិការដ្ឋាន និងអគ្គលេខាធិការដ្ឋានកែទម្រង់គន្លឹះទាំង៥ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញ នៃ អ.គ.ហ. សរុបប្រមាណ ៧០ រូប។