ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ​ឆ្នំា២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានកែទម្រង់ផ្សេងទៀត រួមមានឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ អនុប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ព្រមទាំង មន្ត្រីជំនាញជាន់ខ្ពស់ មន្រ្តីជំនាញ និងជំនួយការមន្រ្តីជំនាញនៃ អ.គ.ហ. និងអង្គភាពពាក់ព័ន្ធប្រមាណ ៣៥ រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណងត្រៀមសម្រាប់ការធ្វើទស្សនកិច្ចស្តីពី “Public Governance and Public Sector Reform - NPM to Today” និងគម្រោងវិបស្សនានៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល នាខែមីនា ខាងមុខ។

ព័ត៌មានទាក់ទង