ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ​HANA Microelectronic និងរោងចក្រកាត់ដេរសំលៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣

កោះកុង៖ ​នារសៀលថ្ងៃព្រហស្បតិ៍ ​៧រោច ​ខែពិសាខ ​ឆ្នំាថោះ ​បញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១១ ​ខែឧសភា ​ឆ្នំា២០២៣ ​ឯកឧត្ត​ ​យ៉េត ​វិណែល ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​(កសហវ) ​និងជាអគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​(អ.គ.ហ) ​តំណាងឯកឧត្តម ​រស ​សីលវ៉ា ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាអគ្គលេខាធិការ ​អ.គ.ហ ​អមដោយឯកឧត្តម ​អ៊ុំ ​យុទ្ធី ​ប្រធានផ្នែករដ្ឋបាល ​ហិរញ្ញវត្ថុ ​ត្រួតពិនិត្យ ​និងវាយតម្លៃ ​មន្រ្តីជំនាញជំនាញជាន់ខ្ពស់ ​និងមន្រ្តីជំនាញនៃអ.គ.ហ ​សហការជាមួយរដ្ឋបាលខេត្តកោះកុង ​និង ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ​បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ​ដោយមានការចូលរួម ​និងដឹកនំាដោយឯកឧត្តម ​សំឃិត ​វៀន ​អភិបាលរងខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ​២ ​គឺ ​ក្រុមហ៊ុន ​HANA Microelectronic និងរោងចក្រកាត់ដេរសំលៀកបំពាក់ KKN ព្រមទំាងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់សេដ្ឋកិច្ចដើម្បីសិក្សា ​និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះមានការចូលរួមពី ​ឯកឧត្តម ​លោកជំទាវ ​អភិបាលរង ​តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក ​លោកស្រី ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាង ​២៥ ​រាជធានី​ ​ខេត្ត ​និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង។

ព័ត៌មានទាក់ទង