កោះកុង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នំា២០២៣ នៅសាលាខេត្តកោះកុង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ដឹកនំាដោយឯកឧត្តម យ៉េត វិណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង អ.គ.ហ អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យ និងវាយតម្លៃ មន្រ្តីជាន់ខ្ពស់ មន្រ្តីជំនាញ នៃអ.គ.ហ បានសហការជាមួយរដ្ឋបាលខេត្តកោះកុង និង លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួមដឹកនំាដោយឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះក្រុមការងារក៍បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លំាង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណើរទស្សកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង តំណាងអភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាង២៥ រាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង។