រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគារ គ បន្ទប់ប្រជុំ ធំ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញ ជំនួយការមន្ត្រីជំនាញ នៃ អ.គ.ហ. និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានដឹកនាំកិច្ចប្រជុំចែករំលែកបទបង្ហាញស្តីពីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange-CamDX) ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបញ្ជ្រាបការយល់ដឹងពីថ្នាលផ្លាស់ប្តូរទិន្នន័យរបស់កម្ពុជា និងសិក្សាពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធនេះសម្រាប់ការចែករំលែក និងផ្លាស់ប្តូរទិន្នន័យរួម សម្រាប់ការសិក្សា ព្យាករណ៍ និងវិភាគទិន្នន័យនាពេលអនាគត។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពីការរៀបចំថ្នាលផ្លាស់ប្តូរទិន្នន័យ (Data Sharing Platforms) សម្រាប់ព្យាករណ៍ (Forecasting)។