ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ ២០២៣

រាជធានីភ្មំពេញ៖ នាថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នំាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នំា២០២៣ វេលាម៉ោង ៨ នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ ពិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងតំណាងអង្គការមិនមែនរដ្ឋាភិបាលនិងលោកកែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមអមថ្នាក់ដឹកនំាអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


តបតាមប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានចក្ខុវិស័យ “ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធ ដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ” ។


សូមគូសបញ្ជាក់ជូនបន្ថែមថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលគឺ៖


- ដំណាក់កាលទី ១, ផ្ដោតលើការពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ ២០០៨


- ដំណាក់កាលទី ២, ផ្តោតលើការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៥


- ដំណាក់កាលទី ៣, ផ្ដោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២២


- ដំណាក់កាលទី ៤, ផ្ដោតលើ «គណនេយ្យភាពសមិទ្ធកម្ម ពីឆ្នាំ ២០២៣ និង គ្រោងបញ្ចប់នៅឆ្នាំ ២០២៧ ។


សូមរម្លឹកផងដែរថា ប្រព័ន្ធ FMIS បានចាប់ផ្ដើមអភិឌ្ឍនៅចុងដំណាក់កាលទី ២ និង ចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជំហានទី ១ នៅក្នុងដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ព័ត៌មានទាក់ទង