ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

លោក ជុំ សំអុល អនុប្រធានមន្ទីរសហវ តំណាងលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចខេត្តកោះកុង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដាក់​ឲ្យ​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិន ឯ​.​ក ស្ថិត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣

នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ លោកស្រី អ៊ី នារី​នេត អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដាក់​ឲ្យ​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិន ឯ​.​ក ស្ថិត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។នា​ឱកាស​នោះ​ដែរ លោកស្រី​អភិបាល​រង​ខេត្ត បាន​សម្ដែង​ភាព​រីករាយ​ចំពោះ​ការ​បើក​ដំណើរការ​សាកល្បង និង​ទទួល​ស្វាគមន៍​នាវា​ទី​មួយ ចូល​មក​កាន់​កំពង់ផែ​កោះកុង ផត មេន​ច​ម៉ិ​ន ឯ​.​ក។លោកស្រី អ៊ី នារី​នេត បាន​មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោយ​គតិបណ្ឌិត និង​នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​ទាំងមូល ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេចក្ដី​ត្រេកអរ ទទួល​បាន​សេចក្ដី​សុខ និង​មាន​ឱកាស​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។លោកស្រី អ៊ី នារីនេត បាន​បន្ថែម​ថា នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​នាំ​មក​នូវ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន និង កំពង់ផែ ព្រមទាំង​មាន​ការ​ទទួល​ស្គាល់ និង​ស្មើមុខ​ស្មើ​មាត់​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។ ក្រោម​ម្លប់​សន្តិភាព​នេះ​ហើយ បាន​នាំ​ឲ្យ​ខេត្ត​កោះកុង មាន​លទ្ធភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន។លោកស្រី​អភិបាល​រង​ខេត្ត ជឿជាក់​ថា កំពង់ផែ​ថ្មី​មួយ​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ឬ ផល​កសិកម្ម របស់​ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​តែ​ប្រកប​របរ​កសិកម្ម​នៅ​មូលដ្ឋាន។ ក្នុង​នោះ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុង​ខេត្ត​កោះកុង ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ និង​ទទួល​បាន​ជីវភាព​ធូរធារ​ជាង​មុន ព្រោះថា ផ្លូវ ស្ពាន និង​កំពង់ផែ គឺជា​សរសៃ​ឈាម សេដ្ឋកិច្ច​ដ៏​សំខាន់​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ការ​លើក​ស្ទួយ​ជីវភាព​​ប្រជាពលរដ្ឋ។

ព័ត៌មានទាក់ទង