រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នំាថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នំា២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នំា២០២៤ ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តម យ៉េត វិណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) និងឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អគហ អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អគហ ។
គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីតម្រង់ទិសការរៀបចំលទ្ធផលគន្លឹះ (KPI) ផែនការសកម្មភាពលម្អិត (GDAP/MAP/PDAP) និងផែនការថវិកា ព្រមទំាងពិភាក្សាអំពីបញ្ហាប្រឈមនៃការអនុវត្តកន្លងមក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។