ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការនៃការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកានៅតាមក្រសួង ស្ថាប័ន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ ២០២៦

នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:00 នាទីព្រឹក ឯកឧត្ដម អ៊ុ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃអ.គ.ហ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការនៃការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកា នៅតាមក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះមានគោលបំណង តាមដាន និងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើនសិទ្ធិអំណាចជូនអង្គភាពថវិកា ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ព្រមទាំងពិនិត្យវឌ្ឍនភាពនៃការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាចំនួន ៩ ក្រោមចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់បញ្ហាប្រឈម និងការងារដែលត្រូវបន្តជំរុញការអនុវត្តឱ្យស្របតាមផែនការកំណត់។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ. រួមមាន៖ អគ្គនាយកដ្ឋានថវិកា វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង