នាព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នំា២០២៣ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ទំាង២៧ មន្ទីរ អង្គភាព ប្រចំាឆ្នំា២០២២ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៣ ដឹកនំាដោយលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះជួយពង្រឹងសមត្ថភាពដល់មន្រ្តីដែលចុះប្រព័ន្ធ SARMIS ឱ្យកាន់តែមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។
១.មន្ទីរបរិស្ថានខេត្ត
២.មន្ទីរផែនការខេត្ត
៣.មន្ទីរទេសចរណ៍ខេត្ត
៤.មន្ទីររ៉ែ និងថាមពលខេត្ត
៥.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៦.មន្ទីរធម្មការ និងសាសនាខេត្ត
៧.មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត
៨.មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត
៩.មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ខេត្ត
១០.មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត
១១.សាលាដំបូងខេត្ត
១២.មន្ទីរសុខាភិបាលខេត្ត
១៣.មន្ទីរអប់រំយុវជន និងកីឡាខេត្ត
១៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
១៥.មន្ទីរព័ត៌មានខេត្ត
១៦.មន្ទីរកិច្ចការនារីខេត្ត
១៧.មន្ទីរពាណិជ្ជកម្មខេត្ត
១៨.មន្ទីរមុខងារសាធារណៈខេត្ត
១៩.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
២០.មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
២១.មន្ទីរធនធានទឹក និងឧតុនិយមខេត្ត
២២.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
២៣.មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត
២៤.ពន្ធនាគារខេត្ត
២៥.ប្រតិបត្តិការសឹករងខេត្ត
២៦.កងរាជអាវុធហត្ថខេត្ត
២៧.ស្នងការនគរបាលខេត្ត។