កោះកុង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នំា២០២៣ ឯកឧត្ត យ៉េត វិណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) តំណាងឯកឧត្តម រស សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យ និងវាយតម្លៃ មន្រ្តីជំនាញជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ សហការជាមួយរដ្ឋបាលខេត្តកោះកុង និង លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួម និងដឹកនំាដោយឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចក្រកាត់ដេរសំលៀកបំពាក់ KKN ព្រមទំាងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់សេដ្ឋកិច្ចដើម្បីសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាង ២៥ រាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង។