នាថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នំា២០២៣ ដឹកនំាដោយលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង លោក ហាប់ ចាន់ធា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច និងលោកស្រី ហង់ វិសុទ្ធ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច និងដោយមានការចូលរួមពីតំណាងប្រធានមន្ទីរទេសចរណ៍ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថិតនៅមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។
កិច្ចប្រជុំនេះមានគោលបំណងសិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗ នៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងប្រមូលធាតុចូលដើម្បីពិនិ្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី ខេត្ត។