កោះកុង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នំា២០២៣ នៅសាខាកាកបាទក្រហមខេត្តកោះកុង កិច្ចប្រជុំស្តីពីកម្មវិធីចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (កើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នំា២០២២) ដឹកនំាដោយ ឯកឧត្តម សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលមានការចូលរួមពីកងរាជអាវុធហត្ថខេត្ត ពន្ធនាគារខេត្ត លោក-លោកស្រី តំណាងមន្ទីរ អង្គភាព លោក-លោកស្រី តំណាងរដ្ឋបាលក្រុង-ស្រុក និងលោក-លោកស្រីតំណាងរដ្ឋបាលឃុំ-សង្កាត់។
គោលបំណងនៃកិច្ចប្រជុំនេះពង្រឹងតាមដានលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នំា២០២២។