ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នំា២០២៣ នៅសណ្ឋាគារ Angkor Empress ខេត្តសៀមរាប លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង លោក មួង សំអឿន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាពឯកឧត្តម នេត មន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងជាអនុប្រធានក្រុមការងារ ក.ម.ព និងចំណូលមិនមែនសារពើពន្ធ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្រ្តីបង្គោលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគារ រាជធានី ខេត្ត ទំាង២៥ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នំា២០២៣។