រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នំា២០២៣ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នំា២០២៤ របស់រដ្ឋបាលខេត្តកោះកុង ក្រោមការដឹកនំារបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី ឯកឧត្តម សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូបទៀត។