ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នំា២០២៤ ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ ២០២៣

រាជធានីភ្នំពេញ៖ ​នាព្រឹកថ្ងៃចន្ទ ​១០រោច ​ខែភទ្របទ ​ឆ្នំាថោះបញ្ចស័ក ​ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី៩ ​ខែតុលា ​ឆ្នំា២០២៣ ​នៅសណ្ឋាគារសុខាភ្នំពេញ ​លោក ​វ៉ា ​វណ្ណច័ន្ទ ​ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ​និងចំណូលមិនមែនសារពើពន្ធ ​តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នំា២០២៤ ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តម ​យ៉េត ​វិណែល ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​(កសហវ) ​និងជាអគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) ​និងឯកឧត្តម ​ប៊ូ ​វង្សសុខា ​អគ្គលេខាធិការរង ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ) ​តំណាងឯកឧត្តម ​រស់ ​សីលវ៉ា ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាអគ្គលេខាធិការ ​អគហ ​អមដោយឯកឧត្តម ​អ៊ុំ ​យុទ្ធី ​ប្រធានផ្នែករដ្ឋបាល ​ហិរញ្ញវត្ថុ ​និងត្រួតពិនិត្យនិងវាយតម្លៃ ​មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ ​អគហ ។

គោលបំណង ​នៃកិច្ចប្រជុំនេះ ​គឺដើម្បីតម្រង់ទិសការរៀបចំលទ្ធផលគន្លឹះ ​(KPI) ​ផែនការសកម្មភាពលម្អិត ​(GDAP/MAP/PDAP) និងផែនការថវិកា ព្រមទំាងពិភាក្សាអំពីបញ្ហាប្រឈមនៃការអនុវត្តកន្លងមក។ ​កិច្ចប្រជុំនេះ ​មានការអញ្ជើញចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋាន ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ក្រសួងស្ថាប័ន ​និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី​ ខេត្ត។

ព័ត៌មានទាក់ទង