រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមពិធីដាក់ឱ្យអនុវត្ត
និងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)
សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រោមអធិបតីភាពឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុំ
យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
ពិធីនេះមានគោលបំណង ដាក់អនុវត្តសាកល្បង
និងបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ PMAS លើមុខងារស្នូលរួមមាន
ការរៀបចំផែនការសកម្មភាព, ការរៀបចំថវិកាសម្រាប់អង្គភាពអនុវត្តនិងការរៀបចំរបាយការណ៍វឌ្ឍនភាពសម្រាប់អង្គភាពរៀបចំរបាយការណ៍តាមដានវឌ្ឍនភាពប្រចាំត្រីមាស
និងប្រចាំឆ្នាំ។