នាថ្ងៃពុធ ៥កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នំា២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានអញ្ជើញចូលរួមកម្មពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
"ខ្ញុំសង្ឃឹមថា [កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ] ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់ នូវមេរៀន និង បទពិសោធន៍ល្អៗ ព្រមទំាងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះ នូវឧបសគ្គផងទំាងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ" អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤។
ក្នុងពិធីនេះ សម្តេចមហាបវរធិបតី ក៍បានថ្លែងសន្ទរកថាបិទ និងផ្តល់អនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាទិសដៅក្នុងការអនុវត្តក្នុងឆ្នំា២០២៤ និងឆ្នំាបន្តបន្ទាប់ទៀត។ ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ថ្នាក់ដឹកនំា និងមន្រ្តីរាជការ ពីគ្រប់ក្រសួង ស្ថាប័ន ឯកឧត្តមរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល។