នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នំា២០២៤ លោក តំាង ធីលីណា ប្រធានការិយាល័យ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសិក្ខាសាលាស្តីពីការវាយតម្លៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ដែលជាបច្ច័យពីការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅតាមរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ និងជាអគ្គលេខាធិការរង អ.គ.ហ តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ និងជាអគ្គលេខាធិការ នៃ អ.គ.ហ អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទំាង២៥។