ខេត្តកោះកុង៖ នារសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នំារោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នំា២០២៤ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត លោក សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនំាកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតារាងកើនឡើង-ថយចុះប្រចំាឆ្នំា២០២៣។ ក្នុងឱកាសនេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តំណាងឱ្យក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានប្រគល់ ទទួលកុំព្យូរទ័រចំនួន ១៥គ្រឿង និង External ចំនួន ១៥គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីអនុវត្តការងារចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ និងការងារប្រចំាថ្ងៃ។
កិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋបាលខេត្ត សាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ពន្ធនាគារខេត្ត ប្រតិបត្តិសឹករងខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញខេត្ត និងរដ្ឋបាលឃុំ សង្កាត់។