នារសៀល ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ា វណ្ណច័ន្ទ
ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង
បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ
នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំយុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ
“អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ
សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា” ដើម្បីពិនិត្យ
និងពិគ្រោះយោបល់លើសេចក្ដីព្រាងចុងក្រោយសៀវភៅជាមួយតំណាងអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង
២៥ និងរដ្ឋបាលរាជធានី-ខេត្ត។