ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការគាំទ្រក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអាជ្ញាធរសវនកម្មជាតិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសរុបប្រមាណ ៣១៣ នាក់។ សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ ដោយមានការចូលរួមជាអធិបតីបើកដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អមដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា, ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ និងសវនកម្ម នៃរដ្ឋសភា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ។

ក្រោមការសម្របសម្រួលរួមរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.),សិក្ខាសាលានាពេលព្រឹក បានផ្តោតលើបទបង្ហាញគន្លឹះចំនួន ៣ រួមមាន៖

១. បទបង្ហាញទី១ ស្តីពី "កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២០២៣-២០២៤ ដំណាក់កាលទី១" ដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំររើន រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.

២. បទបង្ហាញទី២ ស្តីពី "យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥" ដោយឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃ កសហវ.

៣. បទបង្ហាញទី៣ ស្តីពី "យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥" ដោយ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ កសហវ. ។

ព័ត៌មានទាក់ទង